ក្រសួងសុខាភិបាល ៖ លទ្ធផលពិនិត្យសុខភាពអ្នកដំណើរតាមនាវា Westerdam គឺមិនមានមេរោគកូរ៉ូណា នោះទេ
ក្រសួងសុខាភិបាល បានបង្ហាញពី លទ្ធផលពិនិត្យសុខភាពលើអ្នកដំណើរតាមនាវា Westerdam ទាំងអស់ដែលនៅសេសសល់ប្រមាណ៧៨១នាក់ ទាំងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ គឺមិនមានមេរោគកូរ៉ូណាថ្មី (Covid-19) ទេ ហើយពេលនេះភាគីពាក់ព័ន្ធកំពុងសម្រួលដល់ពួកគេដើម្បីចាកចេញពីកម្ពុជា។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ បានអោដឹងថាសម្រាប់សំណាកអ្នកដំណើរតាមនាវាខ្នាតធំ Westerdam នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួន៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) ។
ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។
សូមជម្រាបជូនដែរថា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ទប្រះសីហនុ កំពុងបំពេញកិច្ចការដោយសហការជាមយយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការជួយសម្របសម្រួលឱ្យអ្នកដំណើរដែលនៅសេសសល់ទាំងអស់ អាចបានបន្តដំណើរតាមជើងហោះហើរ ដើម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ ប្រកបដោយការងារ និងជីវិតប្រចាំថ្ងៃ នៅប្រទេសរបស់ពួកគេរៀងៗខ្លួន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!