ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ កែសម្រួលខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការងារបង្ការ និងប្រឆាំងបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ កែសម្រួលខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការងារបង្ការ និងប្រឆាំងបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមបើកកិច្ចប្រជុំពិនិត្យ កែសម្រួលខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការងារបង្ការ និងប្រឆាំងបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ អភិបាល អភិបាលរងខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ ផងដែរ។
ក្នុងឱកាសនោះ លោក ឡាំ ជា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីប្រមូលយោបល់ជាធាតុចូល ដើម្បីពិនិត្យ កែសម្រួល និងបំពេញបន្ថែមលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការងារបង្ការ និងប្រឆាំងបទល្មើស រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អោយសមស្របតាមបរិបទនៃការវិឌ្ឍរបស់ប្រទេសជាតិ និងអោយសបស្របតាមបទដ្ឋានគតិយុត្តនៃប្រទេសទាំងពីរ ក៏ដូចជាបទដ្ឋានគតិយុត្តអន្តរជាតិ ផងដែរ ។
លោក ឡាំ ជា បន្តថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងមេ ដែលនឹងឈានដល់ការចុះហត្ថលេខានានាទៅលើផែនការសកម្មភាព ក៏ដូចជាផែនការនៃកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!