លោកស្រី ម៉ែន សំអន ចុះផ្សព្វផ្សាយវិធានការនៃការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង
លោកស្រី ម៉ែន សំអន ចុះផ្សព្វផ្សាយវិធានការនៃការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិដ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងឳកាសចុះផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការពារ និងប្រយុទ្ធការរីករាលដាលនៃជំងឺខូវីដ ១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ លោក ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ ត្រូវអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរួមមាន ៖
- ត្រូវរក្សាស្រូវអង្ករទុក ដោយមិនអោយមានការនាំចេញទេ និងត្រូររក្សាបម្រុងទុកផងដែរនូវ អំបិល ត្រី ដោយមិនអោយខ្វះខាតឡើយ។
- ជម្រុញអោយប្រជាពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានតម្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ។
- បានបញ្ជាអោយក្រសួងកសិកម្ម ជម្រុញប្រជាពលរដ្ឋធ្វើការដាំដុះអោយបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យកសិកម្ម។
- ចំពោះបញ្ហារោងចក្រផ្អាកដំណើរការ លោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្មករម្នាក់ត្រូវទទួលបានថវិកា៧០ដុល្លារក្នុង១ខែ ក្នុងនោះពីរាជរដ្ឋាភិបាល៤០ដុល្លារ និងពីម្ចាស់រោងចក្រ៣០ដុល្លារ ដោយមិនតម្រូវអោយហ្វឹកហាត់ជំនាញដូចមុនទេ។
- អំពាវនាវសុំការយោគយល់ពីវិស័យឯកជន សុំការបញ្ចុះថ្លៃការជួលទីតាំង ។
- ស្នើអោយ វិស័យធនាគារមិនត្រូវរឹបអូសដីធ្លីផ្ទះសំបែង និងគួរមានការពន្យារការសង កាត់បន្ថយការប្រាក់ ជាដើម ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
- ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លើសពីនេះ លោកស្រី ម៉ែន សំអន ក៏បានសំណូមពរអោយមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ និងថែរក្សាអោយបាននូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ជាពិសេស អនុវត្តន៍អោយបានតាមវិធានការចំនួន ៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញ គឺ ១. ការទប់ស្កាត់មិនអោយមានការបន្តនាំជំងឺចូលមកកម្ពុជា ២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺខូវីដ-១៩ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!