រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។
ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរ បានឯកភាពអំពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ដោយការបន្តជួយគាំទ្រ និងបណ្តុះបណ្តាលធនធានមនុស្សដល់ភាគីកម្ពុជា សំដៅចូលរួមចំណែកដល់ការជម្រុញនូវកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុតិ្តធម៌នៅកម្ពុជា អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!