នៅថ្ងៃទី ២៧ ខែ មេសា ខាងមុខ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងប្រជុំពិនិត្យធម្មនុញ្ញភាពលើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចកំណត់យកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យធម្មនុញ្ញភាពលើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានអោយដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមវត្តមាន លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩:០០នាទី នៅសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ដើម្បីពិនិត្យ និងសម្រេចសំណើរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា សុំពិនិត្យធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!