លោក ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
លោក ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។
ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
ក្នុងឱកាសនោះ លោក ស ខេង ថ្លែងថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ហើយនាពេលកន្លងទៅ ក៏បានឆ្លងផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយក៏មានការកែតតម្រូវសម្រួលខ្លឹមសារខ្លះៗឡើងវិញ ផងដែរ ។
លោករដ្ឋមន្ត្រី ស ខេង ក៏បានជំរុញការងារសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា អោយខិតខំធ្វើអោយបានលឿនទើបជាការល្អ ដោយលោក ជឿជាក់ថា ដោយសារនេះជាកិច្ចការងារដែលបណ្ឌិត្យសភានគរបាលកម្ពុជា ទើបតែធ្វើដំបូង ចឹងហើយវាមិនអាចសុក្រឹត្យទាំងអស់ឡើយ ។
លោក ស ខេង បានលើកឡើងថា ដោយសារការរីករាលជំងឺខូវីដ-១៩ ប្រហែលជាការអនុវត្តអាចនឹងមានបញ្ហាប្រឈមខ្លះ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ លោកបានស្នើដល់អគ្គនាយកដ្ឋានដទៃទៀត ត្រូវជំរុញការងារសកម្មភាពបន្ថែមទៀត អោយបានចប់សព្វគ្រប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!