អគ្គនាយករងពន្ធនាគារ ចុះត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផល នៃការអនុវត្តវិធានការបង្ការជំងឺខូវីដ-១៩ នៅពន្ធនាគារខេត្តព្រះវិហារ
អគ្គនាយករងពន្ធនាគារ ចុះត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផល នៃការអនុវត្តវិធានការបង្ការជំងឺខូវីដ-១៩ នៅពន្ធនាគារខេត្តព្រះវិហារ ។
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចុះត្រួតពិនិត្យវាយតម្លៃប្រសិទ្ធភាព និងបូកសរុបលទ្ធផលនៃការអនុវត្តវិធានការបង្ការជំងឺខូវីដ-១៩ ដែលអគ្គនាយកដ្ឋានបានដាក់ចេញកន្លងមក នៅពន្ធនាគារខេត្តព្រះវិហារ ។
បន្ថែមលើកិច្ចការអាទិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺខូវីដ-១៩ នេះ លោក នុត សវនា អគ្គនាយករងពន្ធនាគារ បានធ្វើការផ្សព្វផ្សាយណែនាំពីវិធានការគ្រប់គ្រងសន្តិសុខ វិធានការសង្គ្រោះ និងអន្តរាគមន៍ ក្នុងករណីមានការផ្ទុះរាលដាលនៃជំងឺឆ្លង ការកៀងគរការចូលរួមឧបត្ថម្ភពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍នៅក្នុងខេត្ត ។
អគ្គនាយករងរូបនេះ ក៏បានណែនាំបន្ថែម អំពីការទប់ស្កាត់ បង្ការអគ្គីភ័យ និងជម្រុញការស្វែងរកប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារ ដើម្បីពង្រឹងការធ្វើអនាម័យអោយបានខ្ជាប់ខ្ជួនសម្រាប់មន្ត្រី ក៏ដូចជាជនជាប់ឃុំ តាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្ថានភាពបច្ចុប្បន្ន នេះផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!