លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅតែប្ដេជ្ញាចិត្តក្នុងការបម្រើផលប្រយោជន៍ជាតិ និងពលរដ្ឋ
ប្រមុខរដ្ឋស្ដីទី បញ្ចប់មុខតំណែងលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តែយ៉ាងណា លោក វឌ្ឍនាសាប៊ុង បញ្ជាក់ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បោះមុខតំណែងនេះទេ ដោយសារលោកមិនដែលគិតថា លោកទទួលបានតំណែងនេះ ពីមុនឡើយ ។
នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា លោក សាយ ឈុំ បានសម្រេចបញ្ចប់មុខ តំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ពីតំណែងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី ។
ក្នុងព្រះរាជក្រឹត្យនេះ ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់តំណែងរបស់លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង នោះឡើយ តែយ៉ាងណា គេដឹងថា ថ្មីៗនេះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានផ្ទុះជំលួសមួយជាមួយមន្រ្តីក្រសួងបរិស្ថាន ខណៈពេលលោក និងក្រុមការងារចុះបេសកកម្មស្រាវជ្រាវក្នុងរឿងមួយ ដោយលោក អះអាងថា អាជ្ញាធរបានចាប់បង្ខាំងមនុស្ស នៅតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ។
ជុំវិញបញ្ហាបញ្ចប់តំណែងនេះ វិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅអាចសុំការបញ្ជាក់អំពីមូលហេតុពីលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បាននោះទេ ប៉ុន្តែលោក ឈឹម ផលវរុណ បានគូសបញ្ជាក់ថា ការបញ្ចប់តំណែងនេះ ជាការបញ្ចប់មុខតំណែងបុគ្គលប៉ុណ្ណោះ មិនប៉ះពាល់ដល់ប្រតិភូគណបក្សខ្មែរក្រោក ឡើយ ពោល គឺ ប្រតិភូគណបក្សខ្មែរក្រោក នៅតែស្ថិតក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដដែល ។ សំឡេង ៖
លោក ឈឹម ផលវរុណ បានបន្ថែមថា ក្នុងករណីត្រូវមានអ្នកជំនួសតំណែង ឬយ៉ាងណានោះ ជាកិច្ចការផ្ទៃក្នុងរបស់គណបក្សខ្មែរក្រោក ក៏ដូចជាកិច្ចផ្ទៃក្នុងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងស្មារតីស្ម័គ្រចិត្ត និងជាសិទ្ធសម្រេចរបស់ប្រតិភូគណបក្ស ប៉ុណ្ណោះ ។ សំឡេង ៖
លោក សុខសុវណ្ ណវឌ្ឍនាសាប៊ុង បានអះអាងថា សមាសភាពនៃប្រតិភូគណបក្សខ្មែរក្រោក ចំនួន ២ រូបទៀត នៅតែបន្តការងារ ដដែល មិនមានការសុំលាលែងពីតំណែងឡើយ លើកលែងករណីមានព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ប៉ុណ្ណោះ ។ សំឡេង៖
លោក វឌ្ឍនាសាប៊ុង បញ្ជាក់ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បោះមុខតំណែងនេះទេ ដោយសារលោកមិនដែលគិតថា លោកទទួលបានតំណែងនេះពីមុនឡើយ តែយ៉ាងណាក្ដី លោកក៏មិនបានដឹងមូលហេតុអ្វីដែលមានការបញ្ចប់មុខតំណែងរបស់លោក ដែរ ព្រោះកន្លងមក លោកបំពេញបេសកកម្មការងារ គោរពតាមតែបទបញ្ញតិ និងលិខិតបទដ្ឋានគតិ ប៉ុណ្ណោះ ។ សំឡេង៖
ក្រោយបញ្ចប់តំណែងក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅតែប្ដេជ្ញាចិត្តក្នុងការបម្រើផលប្រយោជន៍ជាតិ និងពលរដ្ឋ ក្នុងនាមលោកជាប្រធានគណបក្សមួយរូប ដែលបានកំណត់ដោយច្បាប់ ទៅតាមលទ្ធភាពរបស់លោក ដែលអាចធ្វើបាន ។ សំឡេង៖
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ស្ថាប័ននេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។ យ៉ាងណាក៏ដោយ ក្រោយបង្កើតឡើងហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពជាបន្តបន្ទាប់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ការកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ ព្រមទាំងបានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្តផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!