ក្រសួងយុត្តិធម៌ សម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី -ខេត្ត (គ.យ.ក.ស.)ដែលមានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី -ខេត្ត (គ.យ.ក.ស.)ដែលមានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន ។
យោងតាមសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី - ខេត្ត ដែលគណៈកម្មការ គ.យ.ក.ស នេះ មានភារកិច្ច ដូចជា ៖
១.ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត។ ២.ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាពចាំបាច់ ដើម្បីអនុវត្តន៍យុទ្ធនាការ អោយមានប្រសិទ្ធភាព សំដៅរួមចំណែកលើកម្ពស់សមត្ថភាពស្ថាប័ន ក្នុងការបម្រើសេវាយុត្តិធម៌ អោយបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។ ៣.ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានា ដែលកើតចេញពីការអនុវត្តយុទ្ធនាការ ៤.តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!