ព្រះមហាក្សត្រ តែងតាំងលោក កើត រឹទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា ។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥១៦ ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់បញ្ចប់មុខតំណែងពីសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ចំពោះលោក អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាបច្ចុប្បន្ន ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជំនួសវិញ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!