មកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន ៤៨៥ ៩៤១ ហិកតា ស្មើនឹង ១៨,៧៨%
មកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន ៤៨៥ ៩៤១ ហិកតា ស្មើនឹង ១៨,៧៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេស សម្រេចបាន ៤៨៥ ៩៤១ ហិកតា ស្មើនឹង ១៨,៧៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ។
នៅក្នុងនោះមាន ៖ ស្រូវស្រាលចំនួន ២៥១ ០៥២ ហិកតា ,ស្រូវកណ្តាលចំនួន ១១៩ ២២៣ ហិកតា, ស្រូវធ្ងន់ចំនួន ៩៥ ១៦៣ ហិកតា, ស្រូវចម្ការចំនួន ៧៨៤ ហិកតា, ស្រូវឡើងទឹកចំនួន ១៩ ៧១៩ ហិកតា ។
ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ២០៧ ៣៦៣ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន ៖ ពោតក្រហម ៣៧ ៦៨៥ ហិកតា, ដំឡូងមីចំនួន ១៤៧ ៦៨០ ហិកតា, សណ្តែកបាយចំនួន ៧ ១៤៩ ហិកតា, សណ្តែកដីចំនួន ១ ៤៣១ ហិកតា, សណ្តែកសៀងចំនួន ១១០ ហិកតា និងអំពៅចំនួន ៦ ៦៤៩ ហិកតា ។
ទន្ទឹមនឹងនេះប្រជាកសិករមួយចំនួន កំពុងប្រមូលផលស្រូវដើមរដូវវស្សាជាបណ្តើរៗ ជាមួយនឹងការពេញចិត្តចំពោះការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យនាំស្រូវ អង្ករ ចេញពីកម្ពុជា បន្តទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!