រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្យ
លោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្យ ។
នៅថ្ងៃថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក និងតំបន់ការពារទេសភាពប្រាសាទបាកាន ដែលរៀបចំឡើងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ។
លុះនៅរសៀលថ្ងៃដដែល លោករដ្ឋលេខាធិការរួបនេះ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង តំបន់ការពារទេសភាពប្រាសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរការ និងដែនជម្រកសត្វព្រៃឆែប ដែលរៀបចឡើងនៅស្នាក់ការតាកឹង នៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!