លោក ស៊ុន ចាន់ថុល ៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ អាចទាក់ទាញអ្នកវិនិយោគ បង្កើនប្រាក់ចំណូលពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន
លោក ស៊ុន ចាន់ថុល ៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ អាចទាក់ទាញអ្នកវិនិយោគ បង្កើនប្រាក់ចំណូលពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន ។
ក្នុងឳកាសចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវជាតិលេខ ៥ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៥ នេះ នឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។
លើសពីនេះទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន កម្ពុជាត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ ដែលអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន ផងដែរ ។
ទន្ទឹមនឹងមានផ្លូវល្អនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!