ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ក្រសួងធនធានទឹក អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីមានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា៖
១ .បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។
២ .បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
៣ .បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!