គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦
គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ។
នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចលើករបៀបវីរៈមួយចំនួន ។
របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាព្រឹកនេះ រួមមាន៖
១- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នូវ៖
១.១- សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
១.២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
១.៣- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
១.៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។
២- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ទី៦ ទី៧ ទី៨ ទី៩ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!