ក្រសួងទេសចរណ៍ រៀបចំសៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប
ក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្ត បានរៀបចំបេីកកិច្ចប្រជុំស្តីពី " សៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប " នៅសាលាខេត្តបន្ទាយមានជ័យ ។
នៅថ្ងទី២ ខែមិថុនា ២០២០ ក្រសួងទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំបេីកកិច្ចប្រជុំស្តីពី " សៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប " ធ្វេីឡេីងក្រោមវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកទេសចរណ៍ខេត្ត និងមានការចូលរួមពីលោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍ លោកប្រធានមន្ទីទេសចរណ៍ខេត្ត មន្ត្រីជំនាញមកពីមន្ទីទេសចរណ៍ខេត្តស្ថិតនៅតំបន់ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប មាន៩ខេត្តរួមមាន ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តជុំវិញបឹងទន្លេសាបមាន ៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ។
កិច្ចប្រជុំនេះធ្វេីឡេីងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងខេត្តស្ថិតនៅតំបន់ភាគពាយ័ព្យ និងជុំវិញបឹងទន្លេសាប ឲ្យកាន់តែមានសក្តានុពលក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ជាពិសេសក្នុងការតភ្ជាប់ខ្សែក្រវ៉ាត់តែមួយរវាងខេត្តភាគពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប ។
នៅក្នុងនោះខេត្តស្ថិតនៅតំបន់ភាគពាយព្យ ឧត្តរ រួមមាន ៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តជុំវិញបឹងទន្លេសាបមាន ៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ ដោយនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងទេសចរណ៍ ចុះស្រាវជ្រាវ និងប្រមូលទិន្នន័យ ដើម្បីធ្វើផែនការអអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ ទេសចរណ៍តំបន់ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា។
តាមរយៈសៀវភៅផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ គឺកាន់តែជម្រុញឲ្យខេត្តបន្ទាយមានជ័យ និងខេត្តជុំវិញឲ្យក្លាយទៅជាសក្តានុពលថ្មីបន្ថែមទៀតតាមទស្សនទានមាសស មាសបៃតង និងមាស (ផលិតកម្មស្រូវ) មានបឹងទន្លេសាប ដែលសម្បូរទៅដោយមច្ឆាជាតិ ការទស្សនាសត្វស្លាប ភូមិបណ្តែទឹក សម្បទាទេសចរណ៍ផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធដែលមានការពាក់ព័ន្ធជាខ្សែរក្រវ៉ាត់រួមដ៏ល្អប្រសេីរ។
ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្ត គឺរួមចំណែកយ៉ាងសំខាន់ដល់ការអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ព្រមទាំងរក្សា និងការពារ ក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុនៅកម្ពុជា ។ និយាយជារួម ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសរចរណ៍ពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប គឺពិតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ សម្រាប់ជាផលប្រយោជន៍រួមទាំងអ្នកទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដេីម្បីជាប្រទីប នៃផ្នត់គំនិតថ្មីៗក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម និងបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍ក្នុងគោលបំណងដំណេីរកំសាន្តតាមបណ្តាតំបន់ទាំងនេះ នាពេលអនាគត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!