ក្រសួងការពារជាតិចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស កូវីដ ១៩ ដល់ក្រសួងការពារជាតិកម្ពុជា ជាលើកទី៣
ក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស កូវីដ ១៩ ដល់ក្រសួងការពារជាតិកម្ពុជា ជាលើកទី៣ ។
កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការពារជាតិកម្ពុជា បន្តទទួលជំនួយជាសម្ភារពេទ្យដើម្បីការពារទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ មានចំនួន១២មុខ ពីក្រសួងការពារប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុសកូវីដ ១៩ ជាលើកទី៣ នេះ ដោយមានការចូលរួមជាអធិបតី លោក ណឹម សុវត្ថិ ទីប្រឹក្សាពិសេស លោក ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា ។
សូមរំលឹកថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិន ទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!