កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិព្រះវិហារ អាណត្តិទី ១ លើកទី ១
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិព្រះវិហារ អាណត្តិទី ១ លើកទី ១ ។
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិថ្មី អាណត្តិទី១ លើកទី១ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត ផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារ:ចំនួន បួន គឺ៖
១. លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិព្រះវិហារ
២. គម្រោងថវិកាឆ្នាំ២០២១
៣. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃអាជ្ញាធរជាតិព្រះវិហារ និងរចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិ ព្រះវិហារ
និង៤. បញ្ហាផ្សេងៗ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!