អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះជួបតំណាងកសិករ ដើម្បីទទួលមតិយោបល់ និងការស្នើសុំផ្សេងៗរបស់ប្រជាកសិករ
អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះជួបតំណាងកសិករ ដើម្បីទទួលមតិយោបល់ និងការស្នើសុំផ្សេងៗរបស់ប្រជាកសិករ ។
នៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចុះជួបតំណាងកសិករជាង ១០០គ្រួសារ ស្ថិតនៅក្នុងភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
នៅក្នុងជំនួបពិភាក្សានេះ លោក កៅ ថាច មានគោលបំណង ៖
-ស្តាប់របាយការណ៍ និងមតិយោបល់របស់តំណាងប្រជាកសិករក្នុងឃុំ និងការស្នើសុំផ្សេងៗមកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
-ជំរុញអោយបងប្អូនកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែសុវត្ថិភាព ដោយស្នើអោយមានកិច្ចសហការជាមួយមន្ទីកសិកម្មខេត្ត និងស្នើសុំអោយបងប្អូនរៀបចំផែនការដាំដុះអោយបានច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ
-ធ្វើការណែនាំអំពីគម្រោងឥណទានខ្នាតតូចរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់អនុគ្រោះ
ដោយឡែកបញ្ហាទីផ្សារ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងជួយភ្ជាប់ទីផ្សារជូនដល់បងប្អូនកសិករ នៅពេលដែលបងប្អូនកសិករផលិតបាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!