ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងស្ទូចយកយានយន្តណា ដែលចតល្មើសផ្លាកសញ្ញាចរាចរណ៍នៅដងផ្លូវ មកផាកពិន័យ
លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលេីកទិសដៅសម្រាប់ខែមិថុនា ។
នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលេីកទិសដៅប្រចាំខែមិថុនា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរងនគរបាលរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនោះ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេីរដល់លោក លោកស្រី ជាស្នងការរងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះដឹកនាំកិច្ចការបានយ៉ាងល្អតាមបណ្តាខណ្ឌ ជាពិសេសបានដឹកនាំបានយ៉ាងល្អ ក្នុងការចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ជាមួយគ្នានេះដែរ លោកស្នងការ ក៏បានកោតសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតែងតែតាមដានមតិប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ ដោយបានសហការណ៍គ្នាបានយ៉ាងល្អជាមួយតាមបណ្តាខណ្ឌ និងប៉ុស្តិ៍នគរបាល ក្នុងការចុះចាត់វិធានការណ៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ។
លោកស្នងការ បានណែនាំ និងសង្កត់ធ្ងន់ដល់ស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំក្នុងការចុះរៀបចំសណ្តាប់តាមដងផ្លូវ បេីមានការចតល្មេីសផ្លាកសញ្ញាចរាចរណ៍ ត្រូវតែធ្វេីការស្ទូចយកមកផាកពិន័យនៅអធិការដ្ឋានខណ្ឌ និងការិយាល័យចរាចរណ៍ផ្លូវគោក ។
បន្ថែមពីនេះ លោកស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ឲ្យខិតខំបន្តក្នុងការចុះដឹកនាំតាមខណ្ឌ ដេីម្បីធានាឲ្យបានសន្តិសុខសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផ្តល់សេវាសាធារណ:ឲ្យបានល្អ និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីសុខទុក្ខរបស់មន្ត្រី ត្រូវរាយការណ៍ឲ្យបានលឿនចំពោះមន្ត្រីណាដែលមានជំងឺ ជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបាត់បង់សមត្ថភាពការងារ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!