រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសទីកន្លែងបម្រើការងារ សម្រាប់សិស្សក្រឡាបញ្ជី ជំនាន់ទី ៦
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសទីកន្លែងបម្រើការងារ សម្រាប់សិស្សក្រឡាបញ្ជី ជំនាន់ទី ៦ ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានទទួលគោលការណ៍អនុញ្ញាតពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសទីកន្លែងបម្រើការងារ សម្រាប់សិស្សក្រឡាបញ្ជី ជំនាន់ទី ៦ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ឲ្យទៅបម្រើការងារនៅតាមសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ។
ក្នងពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ជីវ សុងហាក់ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងលោក ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា នីតិវិធីចាប់ឆ្នោតជ្រើសរើសទីកន្លែងបម្រេីការងារនេះ ត្រូវបានរៀបចំឡេីងដោយអនុលោមតាមប្រការ ៧៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្ស មន្ត្រីសុក្រឹតការ និងមន្ត្រីវិក្រឹតការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ ការចាប់ឆ្នោតជ្រើសរើសទីកន្លែងបម្រើការងារនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ស្មេីភាព និងយុត្តិធម៌។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!