ប្រតិភូនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ធ្វើទស្សនកិច្ចនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី
លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទូលជួបគណៈប្រតិភូនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងទីភ្នាក់ងារជំនួយអាមេរិកUSAID ដឹកនាំដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ពីថ្ងៃទី ១៩- ២០ ខែមិថុនាឆ្នាំ ២០២០ នៅដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីវឌ្ឍនភាពនៃគម្រោងអភិរក្សកែវសីមាគាំទ្រដោយ USAID ដែលអនុវត្តដោយអង្គការ WCS សហការជាមួយក្រសួងបរិស្ថាន ក្នុងទិសដៅ ដើម្បីការពារធនធានជីវៈចម្រុះ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សតាមរយៈការពង្រឹងការអនុវត្តច្បាប់។
សូមបញ្ជាក់ថា គណៈប្រតិភូបានស្វែងយល់ពីការងារគ្រប់គ្រងធនធានធម្មជាតិ ដោយពិនិត្យមើលវត្ថុតាងមួយចំនួន រួមមានរថយន្ត ម៉ូតូ និងរណាយន្តដែលមន្ត្រីឧទ្យានុរក្សបានរឹបអូសយកពីជនល្មើសធនធានធម្មជាតិមករក្សាទុកនៅក្នុងស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!