ព្រះមហាក្សត្រ តែងតាំងលោក កែ ប៊ុនខៀង ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក កែ ប៊ុនខៀង ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។ នេះយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ ។
គួរកត់សម្គាល់ដែរថា លោក កែ ប៊ុនខៀង ជាអតីតប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលទើបធ្វើការផ្លាស់ប្ដូរ នាពេលថ្មីៗនេះ ដោយគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជំនួសវិញ ៕
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!