អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ នៅខែមិនា ឆ្នាំ២០២៣
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល បានបញ្ជាក់ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើផែនការមេសាងសង់ចុងក្រោយ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ។
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។
សូមបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!