(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,158
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) សម្រេចបាន៣៩,៧៦% ហើយ

  • VOY News
  • សុក្រ , ១០ , កក្កដា , ២០២០ - ១០:៣០
  • ព័ត៌មានជាតិ
  • Comments

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) បានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា និងសៀវភៅបន្ទុក ពោល គឺគុណភាពនៃការសាងសង់អាចទទួលយកបាន ហើយគិតត្រឹមខែមិថុនា ឆ្នាំ២០២០ កំណាត់ផ្លូវនេះសម្រេចការសាងសង់បានចំនួន៣៩,៧៦% និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ ។ 

ការបញ្ជាក់របស់លោករដ្ឋលេខាធិការបែបនេះ  ធ្វើឡើងក្នុងឳកាសដែលលោក បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួងសាធារណការ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ផងដែរ។ 

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ 

ឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក លឹម ស៊ីដេនីន លើកឡើងថា ការសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយសក្ដានុពល ជាពិសេសរួមចំណែកដល់ការរំដោះការកកស្ទះចរាចរណ៍នៃយានយន្តដឹកជញ្ជូនទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ ដែលអាចសម្រួលដល់ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)។

កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត ៕ 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,158
ស្តាប់អនឡាញ