(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,612
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងផែនការ ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

  • VOY News
  • អង្គារ , ២៨ , កក្កដា , ២០២០ - ០៩:៤០
  • ព័ត៌មានជាតិ
  • Comments

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩ និងការដកហូតបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើង នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រតិភូអមដំណើររួមមាន លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ លោកជំទាវ ម៉ែន ផល្លី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ គណៈប្រតិភូក្រសួងផែនការ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ អជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធចូលរួមផងដែរ។

ក្នុងដំណើរបេសកកម្មនេះ លោករដ្ឋមន្ត្រី ឆាយ ថន បានសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអន្លង់រាប ក៏ដូចជាធ្វើការសំណូមពរដល់រូបគាត់ ធ្វើយ៉ាងណាជួយខិតខំយកចិត្តទុកដាក់ដើម្បីឱ្យប្រជាពលរដ្ឋក្នុងឃុំ មានជីវភាពធូរធារប្រសើរឡើង មិនត្រូវប្រកាន់បក្សពួក ជាពិសេសជួយគ្រួសារដែលក្រីក្រពិតប្រាកដ និងដកចេញគ្រួសារដែលមានជីវភាពប្រសើរឡើងចេញ ដើម្បីភាពសុខដុមក្នុងភូមិឃុំ ស្របតាមនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

ក្នុងឱកាសនេះដែរ  លោករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលការសម្ភាសន៍ជាក់ស្តែងនូវគ្រួសារថ្មីដែលបានដាក់ពាក្យស្នើសុំ ជាពិសេសលោក បានចុះសំណេះសំណាល ក៏ដូចជាធ្វើការកោតសរសើរ ថ្លែងអំណរគុណនូវសណ្តានចិត្តរបស់អតីតគ្រួសារក្រីក្រមួយ ដែលគាត់មានជីវភាពប្រសើរឡើង ហើយគាត់បានដាក់ពាក្យទៅឃុំដើម្បីដកបណ្ណសមធម៌ពីគាត់ ដើម្បីទុកឱកាសជូនគ្រួសារក្រីក្រថ្មី ដែលមានជីវភាពលំបាកជាងគាត់ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,612
ស្តាប់អនឡាញ