(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,178
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងសាធារណការ ដឹកនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ

  • VOY News
  • សុក្រ , ៣១ , កក្កដា , ២០២០ - ០៩:៣៩
  • ព័ត៌មានជាតិ
  • Comments

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអន្តរក្រសួង បានកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តី ព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង ។ 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើមាត្រា៩ ជំពូកទី៣ ស្ដីពីគោលការណ៍ទូទៅ សំដៅឱ្យការរៀបចំសេចក្ដីព្រាងក្នុងមាត្រានេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត និងបម្រើប្រយោជន៍រួម មុនដាក់ឆ្លងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងទាំងមូល។

គួរកត់សម្គាល់ថា ខ្លឹមសារក្នុងមាត្រា៩ ត្រូវបានបញ្ចូលនូវគោលការណ៍ច្បាប់ជាមូលដ្ឋានក្នុងគោលបំណងថែរក្សាអនាម័យបរិស្ថានស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ធ្វើឱ្យប្រសើរឡើងដល់ការប្រមូលទឹកកខ្វក់ ការរចនាគម្រោងប្លង់អភិវឌ្ឍន៍ ការសាងសង់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូតាមកម្រិតបទបញ្ញត្តិបច្ចេកទេស និងស្តង់ដាបរិស្ថាន។

ក្នុងកិច្ចប្រជុំនោះ លោកអនុរដ្ឋលេខាធិកា បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងស្រាវជ្រាវរកឯកសារពាក់ព័ន្ធបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះមានសន្ទុះទៅមុខកាន់តែលឿន និងអាចសម្រេចបានជារូបរាងឡើង។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ ដែលបានចូលរួមផ្ដល់ធាតុចូលយ៉ាងផុលផុស និងប្រកបដោយខ្លឹមសារ ព្រមទាំងបានស្នើឱ្យក្រុមការងារពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយ ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,178
ស្តាប់អនឡាញ