(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,035
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រុញអោយអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ពង្រឹងការត្រួតពិនិត្យការឆ្លងដែន ដើម្បីទប់ស្កាត់កូវីដ ១៩

  • VOY News
  • សោរ៍ , ០១ , សីហា , ២០២០ - ១០:១៦
  • ព័ត៌មានជាតិ
  • Comments

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺវីដ១៩ នៅកម្ពុជា។

ការដាក់បទបញ្ជាក់របស់លោក ស ខេង នេះ ធ្វើឡើងតាមរយៈលិខិតផ្លូវការមួយរបស់សលោក ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ ដោយបានបញ្ជាក់ថា នាពេលថ្មីៗនេះ នៅតំបន់ខ្លះ នៃប្រទេសវៀតណាម មានការឆ្លងរីករាលដាលនូវជំងឺកូរីដ១៩ ហើយអាជ្ញាធរវៀតណាមបាន និងកំពុងចាត់វិធានការបិទការចេញចូលនៅតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩ នេះផងដែរ។

ក្នុងស្មារតីនេះ ដើម្បីចូលរួមសហការក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា លោករដ្ឋមន្ត្រី ស ខេង បានធ្វើការណែនាំដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម ៖

  • ត្រូវណែនាំដល់សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែន ឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ ដែលដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម ស្របតាមវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត។
  • ត្រូវចាត់វិធានការឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។
  • បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានវីរុសកូវីដ១៩ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា ៕ 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,035
ស្តាប់អនឡាញ