(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,112
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

រយៈពេល ៧ខែ កម្ពុជានាំអង្ករចេញជាង ៤២ម៉ឺនតោន កើនប្រមាណ ៣៨.៣៣%

  • VOY News
  • អង្គារ , ០៤ , សីហា , ២០២០ - ០៩:៥៥
  • ព័ត៌មានជាតិ
  • Comments

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករចំនួន ៤២៦ ០៧៣ តោន ក្នុងទំហំទឹកប្រាក់ជាង ២៨៥ លានដុល្លារសហរដ្ឋអាមេរិក មានកំណើនប្រមាណជាង ៣៨.៣៣% បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងថា បើប្រៀបធៀបកំណើនក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ (២០១៥-២០១៩) សហព័ន្ធសង្កេតឃើញថា កំណើននៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៧ខែ ដូចគ្នាទៅនឹងឆ្នាំ ២០២០នេះ មានភាពមិននឹងនរ ដែលមានមធ្យមភាគក្រោម ១% ។ 

តែយ៉ាងណា សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ចំពោះកំណើននៃការនាំចេញអង្ករក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារកត្តាមួយចំនួន ដូចជា ៖

១. តម្រូវការស្បៀងក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅតាមបណ្តាប្រទេសនាំចូល

២. ការថយចុះនៃអត្រាពន្ធនាំចូលរបស់អង្ករកម្ពុជា ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបពី ១៧០អឺរ៉ូ មក ១៥០អឺរ៉ូ

៣. បរិមាណ និងសុពលភាពនៃកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិននៅមានចំនួនច្រើន រួមនឹងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារហុងកុង អូស្ត្រាលី រុស្ស៊ី និងញូហ្សេឡេន ជាដើម

៤.ការធ្វើពិពិធកម្មប្រភេទអង្ករ ពីអង្ករកិនធម្មតាទៅរកទីផ្សារអង្ករសម្រូប និងអង្ករសរីរាង្គ

៥. ការរក្សាបានកំណើនទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ និងប្រទេសហ្កាប៊ុង ដែលប្រទេសទាំងបីនេះកាន់កាប់ចំណែកទីផ្សារប្រទេសកម្ពុជា ជិត១៥% នៃបរិមាណអង្ករនាំចេញសរុប។

សម្រាប់រយៈពេល ៧ខែនៃឆ្នាំ២០២០ នេះ ចំណូលដុលពីការនាំចេញអង្ករបានចំនួន ២៨៥.៨០លានដុល្លាសហរដ្ឋអាមេរិក។

ចំពោះការនាំចេញអង្ករប្រចាំខែកក្កដា ដែលជាទូទៅ គឺជាខែដែលការនាំចេញបានចំនួនតិចជាងគេនៃចំនួនខែទាំងអស់ប្រចាំឆ្នាំ គិតជាមធ្យមក្នុងខែកក្កដានេះ មានប្រហែលជា ២៦ ០០០ តោន ក្នុងមួយខែ ដោយសារខែកក្កដា ជាខែចុងរដូវនៃស្តុកស្រូវស្រាល ដូចជាសែនក្រអូប សុមាលី និងពពួកស្រូវប្រកាន់រដូវ ដូចជាផ្ការំដួលផងដែរ។ សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨ ៤១៣ តោន ដែលមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៥ បាននាំចេញចំនួន ២៨ ៤៩២ តោន តែខុសគ្នាត្រង់ខែកក្កដា ឆ្នាំ២០២០ ភាគច្រើនជាអង្ករក្រអូប អង្ករសរីរាង្គ ខណៈដែលឆ្នាំ២០១៥ ភាគច្រើនជាអង្ករស ធម្មតា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ ២០១៦ កំណើននៃការនាំចេញអង្ករក្រអូបមានកំណើនជាលំដាប់ រីឯអង្ករស និងអង្ករចំហុយមានទំនោរធ្លាក់ចុះជាគំហុកចាប់ពីឆ្នាំ២០១៨មក តែមានកំណើនវិញខ្លះ នៅឆ្នាំ២០២០ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ ។  ដោយឡែក អង្ករសរីរាង្គនៅមានទំនោរកំណើនជាបណ្តើរៗ ។ ក្នុងនោះ សម្រាប់ រយៈពេល ៧ខែ ឆ្នាំ២០២០ នេះ អង្ករក្រអូបមានកំណើនប្រមាណជិត ៣២% ហើយអង្ករស មានកំណើនកើនជាង៨២% ហើយអង្ករសរីរាង្គមានកំណើនជាង ១៦% បើប្រៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,112
ស្តាប់អនឡាញ