(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,856,201
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

គ្រឿងញៀនជាង ៣៦ ៨៣៤ ក្រាម ត្រូវបានដុតបំផ្លាញចោល

  • VOY News
  • អង្គារ , ០៤ , សីហា , ២០២០ - ១៥:០៣
  • ព័ត៌មានជាតិ
  • Comments

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា​អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តស្វាយរៀង ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា។  

យោងតាមរបាយការណ៍របស់ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងជាតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៣ ទៀត គឺកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង បានបញ្ជាក់ថា គ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះ មានចំនួន ៣៦,៨៣៤.២៩ ក្រាម ដែលក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣៤,១៥៥.៣៩ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់ចំនួន ២៩ គ្រាប់ និងជាម្សៅទម្ងន់ ២.៥០ ក្រាម, ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ៧៦៥.០៦ ក្រាម និងកញ្ឆាក្រៀម ព្រមទាំងសារធាតុគីមីផ្សំទម្ងន់ ២,២៧៧.៨៥ ក្រាម ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​រយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។​ 

ក្នុងឱកាសនេះ លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យ​ជាបន្តបន្ទាប់ នាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍​ដល់សង្គមជាតិទាំងមូល។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី ក៏បានរំលឹកជូនអង្គពិធីនូវខ្លឹមសារនៃសារលិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ​ផ្ញើជូន​​ជនរួមជាតិនៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឱ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និង​ជនលើ្មសពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការ​ចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាម​នីតិវិធីនៃច្បាប់»។ ​

សូមបញ្ជាក់​ថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូងនៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន ៥លើករួចមកហើយ។

គិតត្រឹមរយៈពេល ៨ខែ ដើមឆ្នាំ២០២០ នេះ មានបទល្មើសគ្រឿងញៀនសរុបចំនួន ៣២,២០៥ ករណីត្រូវបានបង្រ្កាប ក្នុងនោះជនសង្ស័យចំនួនជាង ៦ម៉ឺន ៧ពាន់ នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,៣០០ គីឡូក្រាម ត្រូវបានដកហូត ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,856,201
ស្តាប់អនឡាញ