(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,856,240
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១

  • VOY News
  • ព្រហស្បតិ៍ , ០៦ , សីហា , ២០២០ - ១៥:៥០
  • ព័ត៌មានជាតិ
  • Comments

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន  សម្រេចបានការសាងសង់ប្រមាណ ៧០ % ហើយ  គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ។   នេះជាការបញ្ជាក់អោយដឹងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឳកាសលោកចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអននេះ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ។ 

លោករដ្ឋមន្ត្រី លឹម គានហោ បានអោយដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ  ដែលគម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ ដោយគិតមកដល់ពេលនេះ ការងារសាងសង់សម្រេចបានប្រមាណ ៧០ % ហើយ   ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២១ ។  

លោករដ្ឋមន្ត្រី បានបន្តថា ក្រោយការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ ហិកតា និងផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា ។ 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី លឹម គានហោ  បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​លោក​ជាយូរ​ណាស់​មកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ តែពេល​នេះ ក្ដីស្រម៉ៃរបស់លោក ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ។

លោករដ្ឋមន្ត្រី បន្តថាទៀតថា  គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន​ ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហេីយ​ក៏ជាគម្រោងទី​ ៣​ បន្ទាប់​ពី​គម្រោង​ពហុ​បំណង​សេកសក​ និង​ទំនប់​កង្ហត​ ក្នុង​ការ​ស្ទាក់​ទឹក​ទុក​ មុន​នឹង​ហូរ​ទៅ​ទន្លេ​សាប​ ។ 

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា  គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បម្រើឲ្យការងារស្រោចស្រព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផ្ទាល់តែម្តង ដោយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ ។

លើសពីនេះ  គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍កាន់តែច្រើនចូលមកកាន់ខេត្តបាត់ដំបង នេះទៀតផង ។ 

សូមជម្រាបជូនដែរថា  ទំហំការងារដែលបាន និងកំពុងអនុវត្តន៍លើគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នេះ  រួមមាន ៖ សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង ០១ ខ្សែ ប្រវែង ៣៨០ ម៉ែត្រ ,សាងសង់សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ០១ កន្លែង , សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន ០៤ ខ្សែ ប្រវែង ១៧,៧៧ គីឡូម៉ែត្រ ,សាងសង់សំណង់ក្បាលហុង ចំនួន ០៤ កន្លែង , សាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣ កន្លែង , សាងសង់សំណង់ចែកចាយទឹក ចំនួន ២១ កន្លែង , សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង និង  សាងសង់ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,856,240
ស្តាប់អនឡាញ