(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,776,612
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោក ពេជ្រ ស្រស់ នឹងចុះជួបពលរដ្ឋដែលអះអាងថាបាត់ដីក្រោយបោះបង្គោលព្រំដែន

  • VOY News
  • អង្គារ , ២៥ , សីហា , ២០២០ - ១៦:០៩
  • ព័ត៌មានជាតិ
  • Comments

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម  ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ដាក់បទបញ្ជាបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីមានការស្នើសុំរបស់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  ។ 

លោក ពេជ្រ ស្រស់ បានលើកឡើងជាសំណួរទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះថា  ៉ តើរាជរដ្ឋាភិបាលមានគម្រោងបញ្ជូនអ្នកជំនាញព្រំដែនទៅជួបប្រជាពលរដ្ឋដែលអះអាងថា បាត់ដីពួកគាត់ ក្រោយបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរួចរាល់ក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែរឬទេ ?  ៉ ។ 

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅកាន់លោក ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី អោយបើកសិក្ខាសាលាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត ចូលស្តាប់ និងសួរអំពីរឿងបញ្ហាព្រំដែន ផងដែរ ។ 

នៅក្នុងនោះដែរ ក្រោយលោកនាយករដ្ឋមន្ត្រី បញ្ជាទៅកាន់លោក វ៉ា គឹមហុង បែបនេះ  លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ថា  លោកនឹងចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថាបាត់ដីក្រោយពីបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ជាមួយប្រតិភូរបស់លោក វ៉ា គឹមហុង ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ ដើម្បីឲ្យដឹងការពិត ។ 

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,776,612
ស្តាប់អនឡាញ