(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,015
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

លោក គង់ មុនីកា សម្ដែងការសោកចំពោះនីតិវិធីនៃការចាប់ខ្លួនលោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ

  • VOY News
  • អង្គារ , ២៥ , សីហា , ២០២០ - ១៦:៣៦
  • ព័ត៌មានជាតិ
  • Comments

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា សម្ដែងការសោកចំពោះនីតិវិធីនៃការចាប់ខ្លួនលោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ ក្រោយអ្នកទាំងពីរលើកឡើងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ។ 

លោក គង់ មុនីកា បង្ហាញការសោកស្ដាយបែបនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំប្រចាំឆមាសលើកទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមវត្តមានចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ 

លោក គង់ មុនីកា បានថ្លែងយ៉ាងដូច្នេះថា   ៉គណបក្សឆន្ទៈខ្មែរ សូមសម្តែងការសោកស្តាយចំពោះនីតិវិធីនៃការចាប់ខ្លួនលោក រ៉ុង ឈុន លោក សួង សោភ័ណ្ឌ និងភាពខ្វះសន្តិវិធីចំពោះការធានាសន្តិសុខ សណ្តាប់ធ្នាប់របស់អាជ្ញាធរតទល់នឹងក្រុមអ្នកតវ៉ាទាមទារអោយមានការដោះលែងលោក រ៉ុង ឈុន  ៉ ។ 

ប្រធានគណបក្សរូបនេះ បន្តថា  លោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ មិនអាចជាគ្រោះថ្នាក់ធំដុំចំពោះស្ថេរភាពនៅកម្ពុជាឡើយ  ដោយលោក គូសបញ្ជាក់ថា  លោក រ៉ុង ឈុន លោក សួង សោភ័ណ្ឌ និងយុវជនទាំងនោះ គឺជាអ្នកជួយបង្ហាញពីលំហប្រជាធិបតេយ្យ លំហសិទ្ធិមនុស្ស នៅកម្ពុជាទៅវិញទេ។ 

ទាក់ទិននឹងបញ្ហាព្រំដែននេះដែរ  លោក គង់ មុនីកា បានចោទជាសំណួរថា  ការប្រកាសប្រើប្រាស់ផែនទីខ្នាត ១/២៥០០០ កាលពីពេលថ្មីៗនេះ តើគណៈកម្មាការជាតិទទួលបន្ទុកកិច្ចការព្រំដែន ឬរាជរដ្ឋាភិបាល គួរតែធ្វើការបង្ហាញជាសាធារណៈ ឬនៅចំពោះមុខអង្គនីតិបញ្ញត្តិដែរឬទេ? ។

លោក មុនីកា  លើកឡើងថា គណបក្សឆន្ទៈខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ ចង់ឃើញការបោះបង្គោលព្រំដែនបញ្ចប់១០០% ប៉ុន្តែក៏ចង់បានការពន្យល់ផងដែរថា តើការសម្រួលខ្សែព្រំដែនដែលជាចំណុចប្រជាជនខ្មែររស់នៅច្រើន “ត្រូវស្ថិតនៅខាងខ្មែរ” ឯចំណុចប្រជាជនវៀតណាមរស់នៅច្រើន “ត្រូវស្ថិតនៅខាងវៀតណាម”  វាមានផលប៉ះពាល់ទៅនឹងប្រវត្តិសាស្ត្រ ប្រជាសាស្ត្រ និងខ្សែព្រំដែនរដ្ឋបាលចាស់យ៉ាងណាខ្លះ? ៕ 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,015
ស្តាប់អនឡាញ