(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,642
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងយុតិ្តធម៌ ៖ ក្នុងតំបន់ក្រហម មិនអនុញ្ញាតឲ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណអនុញ្ញាតដែរ

  • VOY News
  • សុក្រ , ២៣ , មេសា , ២០២១ - ១៥:៣០
  • ព័ត៌មានជាតិ
  • Comments

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌  បានចេញមកច្រានចោលការផ្សាយបំភ្លៃថា មានការចែកប័ណ្ណ ដែលអនុញ្ញាតឲ្យទៅផ្សារទិញស្បៀងអាហារបាន ក្នុងតំបន់ក្រហម អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរ ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា  នៅក្នុងតំបន់ក្រហមមិនអនុញ្ញាតឲ្យមានការទៅផ្សារទិញស្បៀងនោះទេ ហើយការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ  បានបន្ថែមទៀតថា មានតែមូលហេតុសុខភាពបន្ទាន់  យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឲ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម» ដោយហាមឃាត់ការធ្វើដំណើរចេញ ចូល និងសកម្មភាពនានាទាំងឡាយ លើកលែងតែមូលហេតុពាក់ព័ន្ធសេវាសុខាភិបាល ប៉ុណ្ណោះ ៕ 

 

May be an image of text

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,642
ស្តាប់អនឡាញ