មេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុននឹងចូលរួមខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងទ្វេរភាគី
លោកស្រីប្រធានាធិបតីនៃប្រទេស កូរ៉េខាងត្បូង Park Geun-hye និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានគម្រោងទៅចូលរួមនៅក្នុងការពីធីគៀវរកិច្ចមួយ ដែលបានកំណត់ធ្វើឡើងនៅពីថ្ងៃចន្ទនេះ ក្នុងទីក្រុងសេអ៊ូលមុននិងបន្ទាប់មកនៅក្នុងទីក្រុងតូក្យូរៀងគ្នាដើម្បីប្រារព្ធខួបលើកទី 50 នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នារវាងប្រទេសទាំងពីរនេះ ។
ការិយាល័យប្រធានាធិបតី Cheong Wa Dae របស់លោកស្រី Park បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Park នឹងថ្លែងសុន្ទរកថា អបអរសាទរក្នុងពិធីទទួលស្វាគមន៍មួយដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះហើយកម្មវិធីដូចគ្នានេះគ្រោងនឹងរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនដូចគ្នា ដើម្បីប្រារព្ធខួបលើកទី ៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នារវាងប្រទេសទាំងពីរនេះ។
ការិយាល័យរបស់លោកស្រីប្រធានាធិបតីបានថ្លែងថា លោកអាបេនឹងចូលរួមនៅក្នុងពិធីទទួលស្វាគមន៍នេះ ដែលគ្រោងនឹងត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងតូក្យូនៅថ្ងៃដដែលនិងបានរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។
កន្លងមកប្រទេសទាំងពីរនេះមានប្រក្រតីភាពក្នុងទំនាក់ទំនងការទូតដែលបានបង្កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ ១៩៦៥នៅពេលដែលក្រុងសេអ៊ូលនិងតូក្យូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណោះស្រាយនេះគឺមានរយៈពេល ប្រហែល២០ឆ្នាំបន្ទាប់ពីឧបទ្វីបកូរ៉េត្រូវបានរំដោះឲ្យចាកផុតពីអាណានិគមរបស់ជប៉ុននៅឆ្នាំ ១៩១០ដល់ឆ្នាំ១៩៤៥ ។
ពិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតចាប់តាំងពីភាគីទាំងពីរគឺលោកស្រីផាកនិងលោកអាបេបានចូលកាន់តំណែងនៅដើមឆ្នាំ ២០១៣ហើយនៅចុងឆ្នាំ ២០១២ ដោយសារតែលោកស្រី Park បានបដិសេធជាបន្តបន្ទាប់មិនព្រមចូលតុចរចា ជាមួយលោកអាបេដោយលោកស្រីបានលើកឡើងពីការយល់ឃើញរបស់លោកស្រី ក្នុងការធ្វើឲ្យខុសឆ្គងនៅក្នុងប្រវត្តិសាស្រ្ត៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!