ប៉ូលិសពីរនាក់ស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសអាហ្គានីស្ថាន
អ្នកនាំពាក្យនគរបាលខេត្តបានឱ្យដឹងថា មន្ត្រីប៉ូលីសពីរនាក់បានស្លាប់ក្រោមការវាយប្រហារ ដោយគ្រាប់មួយគ្រាប់បែកមួយគ្រាប់នៅក្នុង ខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ ។
អ្នកនាំពាក្យលោក Jawid Basharat បានប្រាប់ស៊ិនហួថា "គ្រាប់បែកតាមដងផ្លូវមួយបានវាយប្រហាររថយន្តប៉ូលិសមួយគ្រឿងនៅតំបន់ Hazhdar Kotal ជាយក្រុង Pul-e-Khumri នៅវេលាថ្ងៃត្រង់ បានបណ្តាលឱ្យប៉ូលីសទាំងពីរនាក់ដែលជិះនៅលើរថយន្តនេះស្លាប់បាត់បង់ជីវិត ។ប្រភពខាងលើបានបន្តថា ឡានប៉ូលីសត្រូវបានបំផ្លាញដោយសារការផ្ទុះនេះ។
គ្រោះថ្នាក់ដែលបានបណ្តាលឲ្យស្លាប់និងរបួសមកលើ ប៉ូលិសនិងទាហានអាហ្គានីស្ថាន បានកើនឡើងបានកើនឡើង ខណៈដែលកងទ័ពពេលនេះអាមេរិកនិងអង្គការណាតូប្រចាំនៅអាហ្វហ្គានីស្ថានបានប្តូរតួនាទីយ៉ាងពីការប្រយុទ្ធមកជាផ្នែកគាំទ្រវិញ ចាប់តាំងពីទី១ខែមករា ឆ្នាំនេះមក៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!