ជនស៊ីវិល២១រនាក់បានរបួសដោយសារការវាយប្រហារនៅខាងក្រៅសភាអាហ្វហ្គានីស្ថាន
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មានជនស៊ីវិល ២១ នាក់រួមទាំងស្ត្រីប្រាំនាក់និងកុមារបីនាក់បានរងរបួសខណៈដែលមានការផ្ទុះមួយបានវាយប្រហារនៅខាងក្រៅអគារសភានៅថ្ងៃចន្ទនេះហើយក្រោយមកក៏មានការវាយដោយគ្រាប់កាំភ្លើង។
សេចក្តីរាយការណ៍ពីប្រព័ន្ឋផ្សព្វផ្សាយពត៌មានប៉ូឡូបានឲ្យដឹងថា ជនស៊ីវិលសរុបចំនួន ២១នាក់រួមទាំងស្ត្រី ប្រាំនាក់និងក្មេងៗបីនាក់បានរងរបួសនៅក្នុងការផ្ទុះនិងការវាយប្រហារប្រឆាំងនឹងវិមានរដ្ឋសភា នេះ។ប្រភពនេះបានបន្តថា ការផ្ទុះនេះបានកើតឡើងនៅជាប់នឹងខ្លោងទ្វារសភាដែលមានកំពែងដ៏រឹងរឹងមាំ។
ក្រុមប៉ូលីសបានព័ទ្ធជុំវិញតំបន់កើតហេតុនិងមិនអនុញ្ញាត្តិឲ្យក្រុមអ្នកកាសែត ចូលទៅកាន់កន្លែងដែលផ្ទុះនេះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Sediq Sediqi ក្នុងកិច្ចសន្ទាជាមួយនឹងប្រព័ន្ឋជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា ព័ត៌មានលម្អិតពីការផ្ទុះនេះនឹងត្រូវបានបង្ហាញជាសាធារណៈ ក្រោយពីការស៊ើបអង្កេតធ្វើរួចរាល់។
ទោះយ៉ាងណាមន្ត្រីមួយរូបបានថ្លែងក្នុងលក្ខខណ្ឌអនាមិកថា មានការផ្ទុះជាងប្រាំមួយកន្លែងបានកើតឡើងនៅក្នុងតំបន់នេះ ហើយកកញ្ចក់អគារនិងផ្ទះដែលនៅជិតជិតនោះបានបែកខ្ទេចខ្ទី។មន្ត្រីរូបនេះក៏បានដាក់ការសង្ស័យថា ការវាយប្រហារនេះជាស្នាដៃររបស់ពួកសកម្មប្រយុទ្ធតាលីបង់។
ទោះយ៉ាងណាក្រុមប្រដាប់អាវុធ ដែលជាញឹកញាប់ធ្វើការវាយលុកប្រឆាំងផលប្រយោជន៍របស់រដ្ឋាភិបាលនិងបានសម្លាប់មនុស្សមិនញញើតដៃនោះ មិនទាន់ចេញមុខមកអះអាងទទួលខុសត្រូវនៅឡើយទេ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!