អ៊ុយក្រែនបង្កើនការិយាល័យលើកស្ទួយសេដ្ឋកិច្ចតាមបណ្តាប្រទេសដែលមានសក្តានុពលពាណិជ្ចកម្ម
នាយករដ្ឋមន្រ្តី នៃប្រទេស អ៊ុយក្រែនលោក Arseny Yatsenyuk កាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រទេសខ្លួននឹងបង្កើតការិយាល័យលើកកម្ពស់ពាណិជ្ជកម្មក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកដែលជាដៃគូពាណិជ្ជកម្មធំៗជាងគេរបស់រដ្ឋាភិបាលទីក្រុង Kiev។
លោក Yatsenyuk បានឱ្យដឹងក្នុងអំឡុងពេលកិច្ចប្រជុំដ៏ធំមួយរបស់ក្រសួងសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ពាណិជ្ជកម្មថា យើងគួរតែបង្កើតការិយាល័យលើកកម្ពស់ពាណិជ្ជកម្មនៅ សហរដ្ឋអាមេរិក, ទីក្រុងព្រុចសែល ,ប្រទេសអាល្លឺម៉ង់, បារាំង, ចិននិងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
ការិយាល័យលើកកម្ពស់ពាណិជ្ជកម្មអាចនឹងធ្វើប្រតិបត្តិការរបស់ខ្លួននៅចុងបញ្ចប់ឆ្នាំនេះ លោកបានថ្លែងថា លោកបានបញ្ជាឱ្យមន្ត្រីដែលទទួលខុសត្រូវក្នុងក្រសួងសមី ដើម្បីចាប់ផ្តើមការងារលើបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើបាន។បើតាមលោក Yatsenyuk បានឱ្យដឹងថាការផ្តួចផ្តើដើម្បីបង្កើតបេសកកម្មពាណិជ្ជកម្មអចិន្រ្តៃនៅបរទេសនេះ នឹងលើកកម្ពស់ផលប្រយោជន៍ ជំនួញពាណិជ្ចកម្មរបស់អ៊ុយក្រែននៅក្នុងកម្រិតអន្តរជាតិ ជាការបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មនិងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសនេះ។
បើយោងទៅតាមស្ថិតិរបស់ សេវាកម្មរដ្ឋបានឲ្យដឹងថា ទំហំពាណិជ្ជកម្មបរទេសសរុបកាលពីឆ្នាំមុន របស់ប្រទេសអ៊ុយក្រែន មានចំនួន ១០៨ ២៩៤ ពាន់លានដុល្លារដោយការនាំចេញបានធ្លាក់ចុះ ១៣,៥ ភាគរយ មានទំហំទឹកប្រាក់៥៣៩១៣ ពាន់លានដុល្លារនិងការនាំចូលបានធ្លាក់ចុះ ២៨,៣ ភាគរយមានទំហំទឹកប្រាក់៥៤៣៨១ ពាន់លានដុល្លារ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!