សរដ្ឋអាមេរិកនិងចិនសំរេចកាត់បន្ថយបញ្ជីអវិជ្ជមានពាណិជ្ចកម្ម
មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ប្រទេសចិននិងសហរដ្ឋអាមេរិកនឹងផ្តោតលើបញ្ជីអវិជ្ជមាននៃទំហំធំនិងគុណភាពដែលផុតសុពលភាពជាប់ពាកព័ន្ឋយ៉ាងជិតក្នុងវិស័យវិនិយោគបរទេស ក្នុងអំឡុងពេលចរចា ពីរជុំស្តីពីសន្ធិសញ្ញាវិនិយោគទ្វេភាគី (BIT) ។
លោក Zhang Xiangchen តំណាងពាណិជ្ជកម្មអន្តរជាតិរងនិងជាជំនួយរដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្មរបស់ប្រទេសចិន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយតាមរយៈអ្នកបកប្រែនៅក្រៅកិច្ចប្រជុំលើកទីប្រាំពីរ នៃ កិច្ចសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្រ្ត ចិននិងសហរដ្ឋអាមេរិក (S & ED) ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថា ក្នុងអំឡុងពេលការជួបប្រជុំលើកទី១៩ ចុងក្រោយបំផុតនៃការចរចានោះ ភាគីទាំងពីរបានកែប្រែ ការផ្លាស់ប្តូរដោយបានផ្តល់ជូនជាពិសេសជាលើកដំបូងនៃបញ្ជីអវិជ្ជមាននេះ។
លោក Zhang បានកត់សម្គាល់ថា បញ្ហាបញ្ជីអវិជ្ជមានគឺមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងការចរចានេះហើយភាគីទាំងពីរបានពណ៌នាថាវាជាព្រឹត្តិការណ៍សំខាន់មួយដែលនឹងមានការផ្លាស់ប្តូររបបគ្រប់គ្រងរដ្ឋបាលមូលដ្ឋានក្នុងការវិនិយោគរបស់បរទេសនិង ជួយសម្រួលដល់ការវិនិយោគបរទេសយ៉ាងខ្លាំង នៅក្នុងប្រទេសចិន។លោកចាងបានថ្លែងបន្ថែមទៀតថា បញ្ហាបន្ទាប់នឹងត្រូវផ្តោតលើទំហំ និងគុណភាពនៃបញ្ជីអវិជ្ជមាន បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរនូវការផ្តល់ជូនជាដំបូង។លោកបានបន្ថែមថា ប្រទេសទាំងពីរបានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការធ្វើឲ្យមានការរីកចំរើនបន្ថែមទៀតនៅក្នុងការចរចា BIT ហើយបន្ថយការបង្កើតបញ្ជីអវិជ្ជមានឲ្យខ្លីជាងមុននិងល្អប្រសើរជាងមុន "។
កិច្ចចរចាសន្ធិសញ្ញាវិនិយោគ បានចាប់ផ្តើមឡើងនៅឆ្នាំ ២០០៨ ខណៈដែលចិននិងអាមេរិកបានស្វែងរកការបង្កើនការវិនិយោគជាមួយគ្នាទៅវិញទៅមកដែលមានទំហំដ៏តូចនិងមានតែមួយផ្នែកនៅក្នុងការវិនិយោគនៅបរទេសរបស់ខ្លួន។វាក៏មិនមែនថាមិនរីកចំរើននោះដែរ រហូតដល់កិច្ចប្រជុំ នៅ ឆ្នាំ 2013 កិច្ចពិភាក្សានេះបានចូលទៅក្នុងដំណាក់កាលដ៏ធំមួយបន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីធ្វើការចរចានៅលើមូលដ្ឋាននៃនៃការកែសំរួលឲ្យល្អប្រសើរជាងនូវការបង្កើតយុទ្ឋសាស្រ្តបញ្ជីអវិជ្ជមាននេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!