អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសនៅតំបន់ហ្គាហ្សា
សាក្សីបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបើការវាយប្រហារដោយយន្តហោះ មកលើភាគខាងជើងតំបន់ហ្គាហ្សាព្រឹកថ្ងៃពុធនេះ នៅក្នុងការឆ្លើយតបទៅនឹងការចាប់ផ្តើមការវាយប្រហារដោយ រ៉ុក្កែតពីឆ្នេរសមុទ្រ ក្នុង ភូមិ បរិពន្ធរបស់ប៉ាលេស្ទីនចូលទៅភាគខាងត្បូងអ៊ីស្រាអែល ។ តែទោះជាយ៉ាងណាគេមិនបានរាយការណ៍ពីមនុស្សស្លាប់និងរបួសនោះទេ។
អ្នកស្រុកនៅក្នុងទីក្រុង Beit Hanounដែលស្ថិតនៅភាគខាងជើងតំបន់ ហ្គាហ្សា បានឱ្យដឹងថាយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកសង្រ្គាមនៅក្នុងតំបន់នោះនិងបានបាញ់គ្រាប់មីស៊ីចូលទៅក្នុងតំបន់មួយដែលជាវាលរហោស្ថាននៅក្នុងទីក្រុង។
នេះគឺជាការឆ្លើយតបមួយភ្លាមៗ របស់អ៊ីស្រាអែលចំពោះគ្រាប់រ៉ុកែតពីរគ្រាប់ដែលបានបាញ់រ៉ុក្កែត ពីភាគខាងជើងតំបន់ហ្គាហ្សាចូលទៅក្នុងប្រទេសអ៊ីស្រាអែល។រ៉ុក្កែតនេះបានធ្លាក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង មិនបណ្តាលឱ្យមានអ្នករងរបួសឬខូចខាតអ្វីឡើយ។
កាលពីថ្ងៃទី៧ ខែមិថុនាយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហាតាមផ្លូវអាកាសជាបន្តបន្ទាប់មកលើទីកន្លែងហ្វឹកហាត់យោធារបស់ចលនាហាម៉ាស បន្ទាប់ពីក្រុមនេះបានបាញ់រ៉ុក្កែតចូលទៅក្នុងស្រុកមួយចំនួនរបស់អ៊ីស្រាអែល។ មិនមានការរងរបួសឬការខូចខាតត្រូវបានគេរាយការណ៍ទេសំរាប់ភាគីទាំងពីរនេះ។
អ៊ីស្រាអែលនិងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងមួយបទឈប់បាញ់គ្នាមួយដែលសម្របសម្រួលដោយប្រទេសអេស៊ីបកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំមុនដែលបានបញ្ចប់ការប្រយុទ្ឋគ្នារយៈពេល ៥០ថ្ងៃ សម្លាប់ជនជាតិប៉ាឡេស្ទីនអស់ជាង ២១៤៥នាក់ និងជនជាតិអ៊ីស្រាអែលអស់៧០នាក់៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!