មនុស្សលើសពី ៧៤៨នាក់បានស្លាប់ដោយសារកំដៅខ្លាំងនៅប៉ាគីស្ថាន
ប្រភពមន្ទីរពេទ្យបាននិយាយនៅថ្ងៃពុធនេះថា មនុស្សលើសពី ៧៤៨នាក់រួមទាំងកុមារចំនួន ៣៥នាក់ផងដែរបានស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានបញញបញ្ជូនទៅកាន់មន្ទីរពេទ្យជាច្រើន បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកំដៅខ្លាំងបានវាយប្រហារ ទីក្រុងកំពង់ផែការ៉ាជី ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថានក្នុងរយៈពេលបួនថ្ងៃចុងក្រោយនេះ ។
វេជ្ជបណ្ឌិត Seemi Jamali ប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីពេទ្យ Jinnah ជាមន្ទីពេទ្យដ៏ធំបំផុត ក្រុងការ៉ាជីគ្រប់គ្រងដោយរដ្ឋ បាននិយាយថាពួកគេបានទទួលអ្នកជំងឺជាង ២០០ នាក់ដែលបានស្លាប់ឬក៏ស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីកំដៅដ៏ខ្លាំងនៅមន្ទីរពេទ្យនេះ។
លោកបណ្ឌិត Salma Qausar នាយកជាន់ខ្ពស់នៃមន្ទីរពេទ្យ Abbasi Shaheed បានបញ្ជាក់ថា មនុស្ស១០២នាក់បានស្លាប់ដោយសារអាការៈដែលទាក់ទងនឹងកំដៅ រួមមាន ខ្វះជាតិទឹក និងអ្នកជំងឺជាង ១០០០ នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួន។
សរុបមកមានមនុស្សចំនួន៤៤៦ នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យផ្សេងទៀតមានមន្ទីរជាតិ Liaquat មន្ទីរពេទ្យCivil វិទ្យាស្ថានជាតិស្រាវជ្រាវជំងឺ បេះដូង មន្ទីរពេទ្យ Ziauddin និងមន្ទីពេទ្យដទៃទៀតផងដែរ។
ក្រុមគ្រូពេទ្យបានថ្លែងថាភាគច្រើននៃអ្នកជំងឺដែលចូលមកសំរាកនៅមន្ទីរពេទ្យគឺ សន្លប់ កើតជំងឺគ្រុនក្តៅខ្លាំង ខណៈពេលដែលអ្នកផ្សេងទៀតបានប្រាប់គ្រូពេទ្យថាពួកគេបានដួល នៅពេលថ្ងៃ និងមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ពួកគេបាននិយាយថា ជនរងគ្រោះ ដោយសាររលកកំដៅនេះភាគច្រើន មានអាយុចាប់ពី ៥០ ឆ្នាំឬក៏លើសនេះ។
ពួកគេបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលអ្នកជំងឺផ្សេងៗទៀត នៅតែបន្តចូលមកសំរាកនៅក្នុងមន្ទីពេទ្យនៅថ្ងៃពុធនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!