ប្រធានាធិបតីបារាំងជំរុញឲ្យលោកអូបាម៉ាគោរពសេចក្តីសំរេចរបស់ខ្លួនក្នុងការធ្វើចារកម្មលើសម្ព័ន្ឋមិត្ត
ប្រធានាធិបតីបារាំង Francois Hollandeកាលពីថ្ងៃពុធបានអំពាវនាវដល់សមភាគីអាមេរិកលោកអូបាម៉ាគោរពការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបញ្ឈប់ការធ្វើចារកម្មនៅលើសម្ព័ន្ធមិត្តរបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងរបាយការណ៍ថ្មីមួយស្តីពីការឃ្លាំមើលរបស់អាមេរិកលើមេដឹកនាំដ៏សំខាន់ៗនៅទីក្រុងប៉ារីស ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោកហូឡង់បានស្នើរឲ្យមាន គោលការណ៍ត្រួតពិនិត្យមើល រឿងចារកម្មក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តនិងសម័្ពនមិត្ត ។លោកថា លោកបានរំលឹកបែបនេះក្នុងនាមលោកជាប្រធានាធិបតីបារាំង។លោកបានបន្ថែមថា «លោកប្រធានាធិបតីអូបាម៉ាបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់ ភាគីខ្លួនចំពោះការប្រព្រឹត្តិដែលគ្មានការអនុញ្ញាត្តិដែលបានកើតឡើងក្នុងពេលកន្លងមក ដោយគ្មាននរណាម្នាក់ក្នុងចំណោមសម្ព័ន្ឋមិត្តអាចទទួលយកបានឡើយ។
បើយោងតាមសេចក្តីថ្លែងការណ៍នេះថា មន្ត្រីស៊ើបការណ៍សម្ងាត់របស់បារាំងនឹងហោះហើរទៅកាន់ក្រុងវ៉ាស៊ីនតោនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងពេលឆាប់នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារវីគីលីក បានឱ្យដឹងថាទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិកបានធ្វើចារកម្ម លើមេដឹកនាំរបស់ប្រទេសបារាំងក្នុងនោះមានទាំងលោកប្រធានាធិបតី Francois Hollande អតីតប្រធានាធិបតីលោក Nicolas Sarkozy លោក Jacques Chirac និង រដ្ឋមន្ត្រីមួយចំនួនទៀត អស់រយៈពេលដ៏យូរមកហើយ។
គេហទំព័រ WikiLeaks បានឱ្យដឹងថា ឯកសារស៊ើបការណ៍យ៉ាងសង្ខេបនៃការសន្ទនារវាងមន្រ្តីរដ្ឋាភិបាលបារាំងស្ដីអំពីការងារមួយចំនួននៃបញ្ហាដែលប្រឈមមុខបន្ទាន់បំផុតរបស់ប្រទេសបារាំងនិងសហគមន៍អន្តរជាតិ រួមទាំងជម្លោះរវាងរដ្ឋាភិបាលបារាំងនិងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលនៃការ ធ្វើចារកម្មរបស់អាមេរិកមកលើប្រទេសបារាំងត្រូវបានលួចចូលមើល។
កាលពីឆ្នាំ ២០១៣ លោកហូឡង់និងលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានកំណត់ "ក្រមប្រតិបត្តិ" សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលបានដាក់ចេញច្បាប់ថ្មីស្តីពីសេចក្តីរាយការណ៍ដែលបានចេញផ្សាយបទធ្វើចារកម្មថា សហរដ្ឋអាមេរិកបានថតទិនន្ន័យ ទូរស័ព្ទដៃរបស់មេដឹកនាំអាឡឺម៉ង់និងបានស្តាប់ទូរស័ព្ទរបស់មេដឹកនាំបារាំងរាប់លានដង៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!