ភូមាចាប់ខ្លួននាវឹក២០នាក់ពាក់ព័ន្ឋនឹងការដឹកជញ្ជូនជនចំណាក់ខុសច្បាប់
សមាជិកនាវិក២០នាក់ដែលត្រូវគេរកឃើញនៅផ្ទៃសមុទ្រកាលពីខែមុនដែលបានដឹកកម្មករចំណាកស្រុក២០៨នាក់ត្រូវបានចោទប្រកាន់ដោយតុលាការនៃប្រទេសភូមា។
លោកមេធាវី Aung Kyaw Nyunt ឲ្យដឹងកាលពីថ្ងៃពុធថា បុរសទាំងនោះរួមមានអ្នកបើកនាវាជាតិថៃម្នាក់ ដែលត្រូវតុលាការកាត់ទោសឲ្យម្នាក់ៗជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។លោកបានថ្លែងថា «ពួកគេត្រូវជាប់ពន្ធនាគារនៅក្រោមច្បាប់អន្តោប្រវេសន៍ មិនមែនបទចោទប្រកាន់ពីការជួញដូរមនុស្សទេ។ ពួកគេបានសារភាពទទួលទោសចំពោះការចោទប្រកាន់ទាំងនេះ។ ដូច្នេះ តុលាការបានសម្រេចកាត់ទោសពួកគេ។ ក៏ប៉ុន្តែ ពួកគេ នឹងនៅតែប្រឈមការចោទប្រកាន់ពីការជួញមនុស្ស។
រដ្ឋាភិបាលបានរកឃើញកប៉ាល់នោះ នៅផ្ទៃទឹកប្រទេសភូមាកាលពីចុងខែឧសភាមកម្លេះ។ កប៉ាល់នោះបានដឹកជនចំណាកស្រុក២០៨នាក់ ភាគច្រើននៃជនចំណាកស្រុកទាំងអស់នោះ ក្រោយមក បានឲ្យដឹងថា ពួកគេបានត្រូវគេឃុំឃាំងក្នុងគុកនៅក្រោមស្ថានភាពដ៏គួរឲ្យភ័យខ្លាចអស់រយៈពេល៣ខែនៅឯសមុទ្រ។ក្នុងចំណោមជនចំណាកស្រុកទាំងអស់នោះ ៨នាក់ត្រូវបានគេរកឃើញថា មកពីប្រទេសបង់ក្លាដែស ហើយក្រោយមក ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍។
វិបត្តិចំណាកស្រុកកំពុងតែយាយីដល់អាយុជីវិតមនុស្សជាច្រើននៅលើសកលលោក។ពួកជនចំណាក់ស្រុកទាំងអស់បានប្តូរជីវិតរបស់ខ្លួនគេចចេញពីសង្រា្គមឬការគាបសង្កត់របស់រដ្ឋាខ្លួនដើម្បីសុំសិទ្ឋជ្រកកោននៅក្នុងប្រទេសទីបី។អង្គការសហប្រជាជាតិបានទទូចឲ្យប្រទេសទាំងអស់នៅជាប់ទីសមុទ្រដែលជាប់សមុទ្រងាយរងគ្រោះដល់ជនចំណាកស្រុកត្រូវចាត់វិធានការជួយសង្រ្គោះពួកគេពីការជាប់គាំងនៅលើផ្ទៃសមុទ្រដែលអាចស្លាប់បាត់ជីវិតប្រសិនបើជួបឧប្បត្តិវហេតុណាមួយនោះ៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!