អាមេរិកកាត់ទោសអ្នកបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០០៣នៅក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុង
ចៅក្រមសហព័ន្ធ អាមេរិកប្រចាំនៅក្នុងទីក្រុងបូស្តុន កាលពីថ្ងៃពុធនេះបានកាត់ទោសប្រហារជីវិតជាផ្លូវការមកលើជនឈ្មោះ Dzhokhar Tsarnaev អាយុ ២១ ឆ្នាំម្នាក់ស្លាប់ពីបទចោទប្រកាន់ថាបានវាយប្រហារគ្រាប់បែកមួយនៅក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុងនៅទីកក្រុងបូស្តុនកាលពីឆ្នាំ២០១៣ និងធ្វើបានតាមសម្លាប់មន្ត្រីប៉ូលិសម្នាក់នៅពេលកំពុងតែរត់នោះ។
មុនពេលចៅក្រមសហព័ន្ធ អានសេចក្តីសម្រេចរបស់តុលាការ Tsarnaev បានស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់អស់រយៈពេលពីរឆ្នាំមកហើយ ឬក៏អាចនិយាយបានថារូបគេគឺត្រូវបានឃុំខ្លួនអស់ពីរឆ្នាំ រូបគេបានសុំអភ័យទោសដល់ជនរងគ្រោះចំពោះការបំផ្ទុះគ្រាប់បែកនេះ មិនតែប៉ុណ្ណោះរូបគេក៏បានសុំទោសបងប្រុសគេឈ្មោះ Tamerlan Tsarnaevដែលបានស្លាប់ពេលប្រឈមមុខជាមួយប៉ូលិស នៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងវគ្គផ្តាច់ព្រ័ត្តកាលពីខែមេសាឆ្នាំ ២០១៣ ដែលបានសម្លាប់មនុស្សបីនាក់និងរងរបួសមនុស្ស២៦៤នាក់ផ្សេងទៀត។
គេបានថ្លែងថា គេចង់សុំទោសដល់ជនរងគ្រោះនិងអ្នកនៅរស់រានមានជីវិតផ្សេងទៀត ។នេះជាសំដីគេដែលបានថ្លែង នៅក្នុងបន្ទប់សវនាការបូស្តុនមុនពេលដែលចៅក្រមសហព័ន្ធបានប្រកាសសាលក្រមនៃការផ្តន្ទាទោសប្រហារជីវិតជន Dzhokhar Tsarnaev រូបនេះ។
Tsarnaev មានអាយុ១៩ ឆ្នាំបានបំផ្ទុះគ្រាប់បែកពីរគ្រាប់ជាមួយនឹងឈ្មោះ Tamerlan Tsarnaevដែលជាបងប្រុសរបស់គេ នៅក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុងវគ្គផ្តាច់ព្រ័ត្ត ក្នុងក្រុង Boston ជាព្រឹត្តិការណ៍មួយកាលពីជាងពីរឆ្នាំមុន។ ឈ្មោះ Tamerlan Tsarnaev ត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយប៉ូលីស ក្រោយពីការបំផ្ទុះគ្រាប់បែកនេះភ្លាមៗ។
ចាប់តាំងពីការកាត់ក្តីលើករណីរបស់ឈ្មោះ Dzhokhar Tsarnaev ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមីនាឆ្នាំនេះ ព្រះរាជអាជ្ញាបានកោះហៅសាក្សីចំនួន៩២នាក់មកសាកសួរ ក្នុងនោះមានបួននាក់បានឆ្លើយការពារជនសង្ស័យ៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!