Commentary:គ្រោះគំរាមកំហែងនៃអំពើភេរវកម្មមិនថមថយ
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ជូនសភាខនក្រេសប៉ុន្មានថ្ងៃមុនក្រោមចំណងជើងថា "សេចក្តីរាយការណ៍ស្តីពីអំពើភេរវកម្មក្នុងប្រទេសនីមួយៗ " ប្រៀបធៀបស្ថានការណ៍អំពើភេរវកម្មអំឡុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៣ ឃើញភាពខុសគ្នាកើនឡើងគួរឲ្យព្រួយបារម្ភ....
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥
គ្រាប់បែកផ្ទុះពីរគ្រាប់ក្នុងផ្សារនៅប្រទេស នីហ្សេរីយ៉ា មានមនុស្សស្លាប់ ១១៨ នាក់
... មនុស្សលោកបច្ចុប្បន្ននេះត្រូវប្រឈមនឹងគ្រោះធម្មជាតិ ជម្ងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច និងគ្រោះថ្នាក់ដោយរូបភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃស្រាប់ទៅហើយ ប៉ុន្តែមានក្រុមមនុស្សមួយចំនួនបានបន្ថែមគ្រោះគំរាមកំហែងអាយុជីវិតមិត្តមនុស្សផងគ្នា តាមរយៈការធ្វើសកម្មភាពដែលហៅបានថា "អំពើភេរវកម្ម "....
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ជូនសភាខនក្រេសប៉ុន្មានថ្ងៃមុនក្រោមចំណងជើងថា "សេចក្តីរាយការណ៍ស្តីពីអំពើភេរវកម្មក្នុងប្រទេសនីមួយៗ " ប្រៀបធៀបស្ថានការណ៍អំពើភេរវកម្មអំឡុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៣ ឃើញភាពខុសគ្នាកើនឡើងគួរឲ្យព្រួយបារម្ភ សរុបហេតុការណ៍បង្កភេរវកម្មនៅទូទាំងពិភពលោកកើនឡើង ៣៥ ភាគរយ មនុស្សស្លាប់បាត់បង់ជីវិតកើនឡើងច្រើនដល់ទៅ ៨១ ភាគរយ ...
ពត៌មានលំអិតនៃតួលេខគឺ ក្នុងអំឡុងឆ្នាំ ២០១៤ កើតហេតុបង្កភេរវកម្មជាង 13,500 ករណី ប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ កើតហេតុបង្កភេរវកម្មជាង 10,000 ករណី ឬកើនឡើងប្រមាណ 3,500ករណី ចំណែកតួលេខនៃចំនួនអ្នកស្លាប់ពីហេតុបង្កភេរវកម្មក្នុងឆ្នាំ ២០១៣ មានប្រមាណ 18,000 នាក់ តែក្នុងឆ្នាំ ២០១៤ អ្នកស្លាប់បាត់បង់ជីវិតដោយអំពើភេរវកម្មកើនឡើងដល់ 33,000 នាក់ ...
រៀងលំដាប់ហេតុការណ៍ត្រួសៗរកឃើញថា អំឡុងឆ្នាំកន្លងទៅ កើតហេតុអំពើហិង្សាភេរវកម្មនៅក្នុងប្រទេសចំនួន ៩៥ ភាគច្រើនកើតឡើងនៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូង និងអាហ្រ្វិកខាងលិច ។
ដែនដីបង្កអំពើភេរវកម្មខ្លាំងក្លាបំផុតលើពិភពលោកកាលពីឆ្នាំមុនគង់ដៅមិនខុសគឺ "ប្រទេសស៊ីរី" មធ្យមភាគមនុស្សស្លាប់ច្រើនដល់ទៅ ៨០ ភាគរយ ។ អំពើហឹង្សានៅប្រទេសអ៊ីរ៉ាក់ លីប៊ី យេម៉ែន អាហ្វហ្គានីស្ថាន និងនីហ្សេរីយ៉ា បានកើនឡើងជាលំដាប់ ជាពិសេសនៅប្រទេសនីហ្សេរីយ៉ា កើតហេតុចាប់ពង្រត់មនុស្សច្រើនបំផុតក្នុងឆ្នាំ ២០១៤ ដល់ទៅជិត 1,300 លើក រួមទាំងហេតុការណ៍ចាប់ពង្រត់សិស្សស្រីរាប់រយនាក់ក្នុងពេលតែមួយ ប្រៀបធៀបទៅនឹងហេតុការណ៍ចាប់ពង្រត់មនុស្សក្នុងឆ្នាំ ២០១៣ កើតឡើងមិនដល់ 100 លើកនោះ ...
ពេញមួយឆ្នាំ ២០១៤ ហេតុបង្កអំពើភេរវកម្មធ្ងន់ធ្ងរដែលបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតក្នុងមួយលើកលើសពី ១០០នាក់នោះ កើតឡើងច្រើនរហូតដល់ ២០ លើបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ ដែលកើតមានត្រឹមតែ ២លើក ផ្នែកមួយនៃអំពើហិង្សាក្នុងចំនួនទាំង ២០ លើកនោះ ជាអាទិ៍ ករណីក្រុម តាលីបង់ នៅប្រទេសប៉ាគីស្ថាន សំរុកចូលបាញ់សម្លាប់មនុស្សក្នុងសាលារៀននៅទីក្រុង ប៉េសាវ៉ា កាលពីខែធ្នូ ផ្តាច់ផ្តិលជីវិតមនុស្សចំនួនជាង ១៥០នាក់ ។ ហេតុការណ៍ក្រុមប្រដាប់អាវុធរដ្ឋអ៊ិស្លាម (ឬ IS) សម្រុកចូលបាញ់សម្លាប់អ្នកទោសមូស្លីមនិកាយស៊ីអីដក្នុងគុកមូស៊ូលប្រទេស អ៊ីរ៉ាក់ កាលពីខែមិថុនា ឆ្នាំទៅមិញ មានមនុស្សស្លាប់បាត់បង់ជីវិតដល់ទៅ ៦៧០ នាក់ មិនរាប់បញ្ចូលពីហេតុការណ៍បាញ់ប្រហារក្នុងទីក្រុង ដែលកើតឡើងជាច្រើនលើក នៅក្នុងប្រទេសជាច្រើន។ ចំណែកហេតុការណ៍ចាប់ពង្រត់មនុស្សក្នុងអំឡុងឆ្នាំកន្លងទៅ បានកើនឡើងដល់ទៅ 9,428 ករណី បើប្រៀបធៀបកាលពីឆ្នាំ ២០១៣ ដែលមានត្រឹមប្រមាណ 3,137 ករណី ។
របាយការណ៍នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ភ័យគំរាមកំហែងដោយអំពើភេរវកម្មជាច្រើនរូបភាព នៅតែគំរាមកំហែងមនុស្សលើពិភពលោកឥតឈប់ឈរ ថែមទាំងញឹកញាប់និងកាន់តែធ្ងន់ធ្ងរទ្វេរឡើង ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!