ចិននិងរ៉ុស្ស៊ីចាប់ផ្តើមកិច្ចសហប្រតិបត្តិការណ៍លើវិស័យប្រព័ន្ឋផ្សព្វផ្សាយ
លោក Liu Qibao ប្រធាននាយកដ្ឋានកិច្ចការសាធារណៈ នៃគណៈកម្មាធិការកណ្តាលរបស់របស់បក្សកុម្មុយនីស្តចិន(CPC) បានជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសចិននិងប្រទេសរុស្ស៊ី។
នៅក្នុងកិច្ចប្រជុំជាមួយនឹងលោក Alexis Gromov អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតី ប្រទេសរុស្ស៊ី លោកលីវបានថ្លែងថានាយកដ្ឋានរបស់លោកមានឆន្ទៈធ្វើការជាមួយរដ្ឋបាលរបស់ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លើការអភិវឌ្ឍរួមគ្នា ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងបែបទំនើប។
ភាគីទាំងពីរគួរតែសំឡឹងទៅពេលអនាគតហើយពួកគេក៏មានបំណងប្រាថ្នាចង់ឱ្យមានការច្នៃប្រឌិតលើ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយទ្វេភាគីដែលមានមូលដ្ឋាននៅលើការធ្វើសមាហរណកម្មនិងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបែបសម័យទំនើបនិងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដែលអាចឲ្យភាគីទាំងពីរមានសិទ្ឋជជែកនិងថ្លែងកាន់តែច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់ពិភពលោក។នេះបើតាមការបញ្ជាក់របស់លោក Liu ដែលជាសមាជិក ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនផងដែរនោះ។
ខណៈដែលលោក Liu នៅប្រទេសរុស្ស៊ីដើម្បីចូលរួមក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសចិននិងប្រទេសរុស្ស៊ី លោកបានថ្លែងថាវេទិកានេះគឺជាឱកាសមួយដ៏ល្អសម្រាប់ប្រទេសទាំងពីរពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយនិងវិស័យសង្គមផ្សេងទៀត។
គួរកត់សម្គាល់ថា លោក Xi Jinping ប្រធានាធិបតីចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែឧសភា លោកបានសម្រេចនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាមួយលោកវ្ល៉ាឌីមៀរពូទីន សមភាគីរុស្ស៊ីរបស់លោក នាពេលអនាគត ។លោក Liu បានសម្តែងនូវសេចក្តីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោកនិងការចូលរួមនៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាច ឈនដល់ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយហើយនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!