អ្នកស្លាប់ដោយសារវីរ៉ុសផ្លូវដង្ហើមMERS បានកើនដល់៣១នាក់ហើយនៅកូរ៉ខាងត្បូង
ក្រសួងសុខាភិបាល ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅ ថ្ងៃសុក្រនេះថា ករណីឆ្លងមេរោគ រោគសញ្ញា ផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS)បានកើតឡើងមួយករណីទៀតហើយជាមួយនឹងមនុស្សពីរនាក់បានស្លាប់ នាំឱ្យមានករណីរីករាលដាលមានចំនួនសរុប១៨១នាក់ និងចំនួនអ្នកស្លាប់ឡើងទៅដល់៣១នាក់ ។
បើយោងតាមក្រសួងសុខាភិបាលនិងសុខុមាលភាពថា ករណីថ្មីនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងលើវេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Samsung នៅក្រុងសេអ៊ូលដែលបានឆ្លងជំងឺនេះខណៈពេលព្យាបាលអ្នកជំងឺ១៣៥នាក់ នៅមន្ទីរពេទ្យមួយនេះ។
អ្នកជំងឺពីរនាក់ដែលមានបញ្ហារខួរក្បាលនិងជំងឺមហារីកប្លោកនោមរួចទៅហើយ បានស្លាប់កាលពីយប់មិញ បង្កើនអត្រាមនុស្សស្លាប់ដល់ទៅ ១៧,១ភាគរយ។ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជំងឺប្រាំពីរនាក់បន្ថែមទៀតបានចេញពីមន្ទីរពេទ្យដោយសារពួកគេបានជាសះស្បើយឡើងវិញ ទាំងស្រុងបន្ទាប់ពីត្រូវបានឆ្លងមេរោគ។សរុបទៅអ្នកដែលបានជាសះស្បើយហើយចេញពីមន្ទីពេទ្យមានចំនួន កើនឡើងដល់៨១នាក់។
ដោយមិនរាប់បញ្ចូលអ្នកស្លាប់និងអ្នកដែលបានចេញពីមន្ទីពេទ្យនៅមានអ្នកជំងឺ៦៩នាក់ទៀត ដែលកំពុងស្ថិតក្រោមការព្យាបាល។ ក្នុងចំណោមពួកគេមាន១៣ នាក់គឺស្ថិតនៅក្នុង ស្ថានភាពមិនស្ថិតស្ថេរ។
ចំនួនអ្នកដាក់អោយនៅដាច់ពីគេបានកើនឡើងពី ២៦៤២នាក់ទៅដល ២៩៣១នាក់គិតពីថ្ងៃព្រហស្បតិ៍ មកថ្ងៃសុក្រនេះ៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!