កម្មកររោងចក្រជាង១០នាក់ ដួលសន្លប់
បើតាមសេចក្តីរាយការណ៍ពីអគ្គស្នងការរដ្ឋាននគរបាលជាតិ អោយដឹងថា កម្មការិនីរោងចក្រដេរមួកយីហោ សៅ ឡែន ចំនួន១៣នាក់បានដួលសន្លប់ ហើយត្រូវបានបញ្ចូនទៅមន្ទីពេទ្យរួចហើយដែរ បន្ទាប់ពីមានបញ្ហា កណ្ដឹងប្រកាស អាសន្នឆ្លងចរន្តភ្លើង បង្កឲ្យសម្លេងរោទិ៍ឡើងលាន់ឮយ៉ាងខ្លាំង និង បណ្តាលលឱ្យកម្មករ ដែលបម្រើការងារ នៅក្នុងនោះ ជាង២០០០នាក់ បានភ័យស្លន់ស្លោរ និងបាននាំគ្នារត់សម្រុកចេញក្រៅ យ៉ាងប្រសេចប្រសាច។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ មិថុនា ២០១៥ ស្ថិតនៅ តាមបណ្ដោយ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើមួយនេះកើតឡើងហេតុថៅកែរោងចក្របានបានបិទទ្វារបណ្ដោះអាសន្នផងដែរដោយកម្មករបាននាំគ្នាទៅផ្ទះរៀងៗខ្លួនអស់។
ចំពោះថ្លៃព្យាបាលកម្មការដែលដួលសន្លប់នោះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចេញថ្លៃព្យាបាលសម្រាប់ពួកគេ។
ដោយ៖ វិទ្យុសំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!