នាយករដ្ឋមន្ត្រីហ៊ុនសែន ជួបសំណេះសំណាល កីឡករ ដែលត្រៀមទៅប្រកួតកីឡាស៊ីហ្គេម
ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១៨នេះ បានជួបសំណេះសំណាលជាមួយ ក្រុមប្រតិភូ និងអត្តពលិក ទាំង២៥៦រូបរបស់កម្ពុជា ដែលនឹងត្រូវចេញទៅប្រកួត កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games ឆ្នាំ២០១៥ នៅសិង្ហបុរី ។
ក្នុងឱកាសជួបសំណេះសំណាល ក្រុមអត្តពលិកនឹងទទួលយកអនុសាសន៍ និងយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីត្រៀមប្រជែងយកមេដាយឲ្យបានច្រើន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងជូនប្រាក់រង្វាន់ ៤០លានរៀលសម្រាប់ មេដាយមាស១គ្រឿង, មេដាយប្រាក់៣០លានរៀល, និងមេដាយសំរិទ្ធចំនួន១៦លានរៀល ជាមួយនឹងប្រាក់រង្វាន់ពីដៃគូ ឧបត្ថម្ភនានាជាច្រើនទៀតផងដែរ។
ការ ប្រកួត កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៨ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ នៅប្រទេសសិង្ហបុរី។ កម្ពុជាត្រៀមនឹងបញ្ជូនប្រតិភូ និងអត្តពលិកចំនួន២៥៦រូប ទៅចូលរួមការប្រកូតនេះ ដោយក្នុងនោះមាន កីឡាករ កីឡាការិនីសរុបចំនួន១៧៦នាក់ សម្រាប់២២ប្រភេទកីឡា ក្នុងចំណោមកីឡាសរុប៣៦ប្រភេទនៅសិង្ហបុរី។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!