យុវសិស្សកម្ពុជា២រូប ទទួលបានមេដាយសំរឹទ្ធ និងពានរង្វាន់ កិត្តិយស ពីប្រទេសឥណ្ឌា
យុវសិស្សកម្ពុជាចំនួន២ រូប បានទទួលមេដាយសំរឹទ្ធ និងពានរង្វាន់កិត្តិយស ពីការប្រកួតប្រឡងរូបវិទ្យាអូឡាំព្យាដ អន្តរជាតិលើកទី ៤៦ នៅប្រទេសឥណ្ឌា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី ១៣ កក្កដានេះ បានឲ្យដឹងថា យុវសិស្សទាំង២ រួប ដែលទទួលបានជ័យលាភីនោះ មានឈ្មោះ ហេង សូវីរ៉ូ រៀននៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ទទួលបានមេដាយសំរឹទ្ធ និងយុវសិស្ស ប្រាក់ ស៊ីវហួរ រៀននៅវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់កិត្តិយស ។
សូមជំរាប់ថា កាលពីថ្ងៃទី ០៥-១២ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងអប់រំ បានបញ្ចូន គ្រូដឹកនាំ ចំនួន ២រូប និងបេក្ខជនចំនួន ៥រូប ទៅចូលរួមការប្រឡងប្រកួតប្រជែញរូបវិទ្យាអូឡាំព្យាដ អន្តរជាតិលើកទី ៤៦ នៅប្រទេសឥណ្ឌា។
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!